កម្មការិនីជនជាតិខ្មែរម្នាក់ អាយុ៣០ឆ្នាំ នៅខេត្តកំពង់ស្ពឺ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩
យោងតាមលិខិតមរណភាព របស់មន្ទីរពេទ្យខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ កម្មការិនីជនជាតិខ្មែរ អាយុ៣០ឆ្នាំម្នាក់ រស់នៅភូមិគោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅបូជានៅ វត្តសំបួរ ។
សូមបញ្ជាក់ថា កម្មការិនី បានទទួលមរណភាពនៅវេលាម៉ោង ៩:៣៥នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១ ដោយសារជំងឺកូវីដ-១៩។ ដោយ: ទទក

