ក្រសួងសុខាភិបាលប្រ​កាសពីការរក​ឃេីញ​ករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៥២០នាក់​ (ឆ្លងសហគមន៌​​ ៥១៥​នាក់ នាំចូល ៥នាក់)

គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលប្រ​កាសពីការរក​ឃេីញ​ករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៥២០នាក់​ (ឆ្លងសហគមន៌​​ ៥១៥​នាក់ នាំចូល ៥នាក់) និងមានជាសះស្បេីយ​ ៣០១នាក់ ចំនួនករណីជំងឺកូវីដ-១៩ សរុប​កេីន​ ១៩២៣៧នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៧៦៤១នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ៦នាក់​ សរុប​ស្លាប់ ១២០នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នូវការឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង