ឯកឧត្តមព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពត បានដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបគ្រឿងចក្រ ឈួសឆាយទន្ទ្រានយកដីរដ្ឋនៅតំបន់វាលពួចជាប់និងជើងភ្នំបូកគោ
ខេត្តកំពត៖ កម្លាំងកងរាជអាវុធហត្ថរួមនិងកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកំពត កម្លាំងសមត្ថកិច្ច ដែលដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តមព្រះរាជ្ញាសាលាដំបូងខេត្តកំពត ធ្វើការបង្ល្រាចាប់ឃាត់គ្រឿងចក្រអេស្ការមួយគ្រឿងរបស់លោក ទេព កោសល្យ ម្ចាស់ដីឡូវាលពួច ដែលកំពុងធ្វើសកម្មភាពជីកកកាយយកអាចម៍ដី និងថ្មភ្នំ ធ្វើអាជីវកម្មលក់និងបម្រើផលប្រយោជន៍ដីឡូត៍របស់ខ្លួន ដែលគ្មានច្បាប់អនុញ្ញាត។
យោងតាមប្រភពពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានអោយដឹងថា ករណីរំលោភបំពានដីរដ្ឋពីសំណាក់លោកទេព កោសល្យនេះ ហួសដែនកំណត់ដីកម្មសិទ្ធិរបស់ខ្លួន បានកាបទន្ទ្រានចូលដីព្រៃឈើរបស់រដ្ឋ និងជីកកកាយដីភ្នំអស់ជាច្រើន ដែលកន្លងមកធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរិះគន់អាជ្ញាធរជំនាញមិនដាច់ពីម៉ាត់។
សូមបញ្ជាក់ថា កិច្ចប្របត្តិការណ៍នេះគឺធ្វើឡើង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដែលដឹកនាំនិងបញ្ជាផ្ទាល់ពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត។
រួមនិងកម្លាំងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកំពត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះត្រួតពិនិត្យជាក់ស្តែង និងបង្រ្កាបបទល្មើសឈូសឆាយ និងជីកគាស់កកាយដីព្រៃឈើរបស់រដ្ឋ ត្រង់ចំណុចតំបន់វាលពួចជាប់និងជើងភ្នំបូកគោ ដែលស្ថិតនៅក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ករណីបង្ក្រាគ្រឿងចក្រឈូសឆាយនិងជីកកកាយដីរដ្ឋនេះ កម្លាំងចម្រុះបានធ្វើការចាប់ឃាត់ អេស្កាវ៉ាទ័រមួយគ្រឿង ម៉ាក Volvo ពណ៌លឿង ចំនួន ១គ្រឿងដោយគ្មានលិខិតអនុញ្ញាត ព្រមទាំងឃាត់ខ្លួនអ្នកបើកអេស្កាវ៉ាទ័រម្នាក់ ដែលមានឈ្មោះ កាយ សំបូរ ភេទ ប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។
យោងតាមចម្លើយអ្នកបើកបរអេស្កាវ៉ាទ័របានឲ្យដឹងថា ទីតាំងដីនេះ គឺជារបស់ឈ្មោះ ទេព កុសល និង ប្រពន្ធឈ្មោះ គង់ ម៉ី មានទីលំនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។
គួសបញ្ជាក់ថា ក្រោយពីបង្ក្រាបគ្រឿងចក្រ អេស្កាវ៉ាទ័រភ្លាម កម្លាំងសមត្ថកិច្ចបានដឹកយកវត្ថុតាងខាងលើ យកមករក្សាទុកនៅសមាគមផលិតអំបិលខេត្តកំពត ជិតទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ដើម្បីរង់ចាំចាត់ការបន្តតាមនិតិវិធីច្បាប់ ។
ចំពោះករណីបង្ក្រាបបទល្មើសរំលោភបំពានដីរដ្ឋនេះ ត្រូវបានប្រជាពលរដ្ឋបានសាទរយ៉ាងខ្លាំង ព្រោះថា សកម្មភាពលោក ទេព កោសល្យ កន្លងមក ត្រូវបានគេដឹងថា ឈូសកាយភ្នំអត់ច្បាប់ ពូសដីឡូត៍អត់បង់ពន្ធគ្រប់ចំនួន មិនតែប៉ុណ្ណោះលោក ទេព កោសល្យ បានចាក់ដីលុបអូរធម្មជាតិជាង ២០០ម៉ែត្រ ប្រជាពលរដ្ឋជាអ្នករងគ្រោះពីផលបះពាល់ទឹកជំនន់ទឹកភ្លៀងខាងលើ គ្មានដំណោះស្រាយពីអាជ្ញាធរសោះឡើយ ទោះបីពាក្យប្តឹងរបស់ពលរដ្ឋដាក់ជូនស្រុកខេត្ត យ៉ាងណាក៏ដោយ ក៏មិនមានប្រសិទ្ធភាព។
មិនតែប៉ុណ្ណោះកាលពីថ្មីៗកន្លងមកនេះ លោកទេព កោសល្យ បានបញ្ញាកម្មកររបស់ខ្លួន កាយផ្តាចផ្លូវ ២កន្លែង ដែលធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ជាខ្លាំង។ ចំពោះសកម្មភាពល្មើសច្បាប់ របស់លោក ទេព កោសល្យ ធ្វើងឡើងផ្ទួនបែបនេះហើយ នៅមិនមានដំណោះស្រាយពីអាជ្ញាធរទៀត ទើបប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាមានការឃុបឃិតជាមួយមន្រ្តីមិនល្អហើយ បានជារាល់ពាក្យប្តឹងរបស់ប្រជាពលរដ្ឋ អាជ្ញាធរស្រុកមិនដោះស្រាយ ដែលជាហេតុធ្វើឲ្យមន្ត្រីជំនាញពិបាកក្នុងការបង្ក្រាប តែពេលនេះដូចពាក្យចាស់ពោលថា (អូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក) ស្ងាត់ៗ ត្រូវបានឯកឧត្តម ព្រះរាជអាជ្ញាខេត្តកំពត និងមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃចុះអនុវត្តច្បាប់ចាប់រឹបអូសយកគ្រឿងចក្រមួយចំនួន ដែលធ្វើឲ្យលោក ទេព កោសល្យ ម្ចាស់ទីតាំងដីឡូត៍កប់យោបល់និយាយមិនចេញ រត់រកអ្នកមានអំណាចមកកាងគ្រឿងចក្ររបស់ខ្លួន៕ (ដោយ ធិន គ្រុយ )