ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤៨០នាក់​ (ឆ្លងសហគមន៌​​ ៤៧០នាក់​ នាំចូល ១០នាក់)

រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤៨០នាក់​ (ឆ្លងសហគមន៌​​ ៤៧០នាក់​ នាំចូល ១០នាក់) និងមានជាសះស្បេីយ​ ៣៥០នាក់ ចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ២០២២៣នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៨១៧០នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ៥នាក់​ សរុប​ស្លាប់ ១៣១នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១០១០៦៤៩ ស្មេីនឹង​ ៦០១៥៧ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង