ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ចេីញដឹកនាំកិច្ចប្រជុំពិភាក្សាការងារនីតិវិធីផ្តល់សេវាសាធារណៈ

ខេត្តកែប៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ចេីញដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណាក លោកអភិបាលរងខេត្តកែប នាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រី នាយក នាយករង ទីចាត់ការ អង្គភាពជំនាញ និងប្រធានអនុប្រធានការិយាល័យចំណុះរដ្ឋបាលខេត្តផងដែរ។

ក្នុងកិច្ចប្រជុំ ឯកឧត្តម អភិបាលខេត្ត បានលេីកយករបៀបវារៈចំនួន២យកមកពិភាក្សា៖
១-ការពង្រឹងការអនុវត្តតួរនាទីភារកិច្ច និងនីតិវិធីផ្តល់សេវាសាធារណៈផ្តោតលេី សេវាសុរិយោដី សេវាសំណង់។
២-បញ្ហាផ្សេងៗ ដែលផ្តោតលេីការងារប្រឈម និងដំណោះស្រាយ ដេីម្បីអោយការងារផ្តល់សេវាមានភាពរលូនហេីយ ប្រជាពលរដ្ឋអាចទទួលយកបាន។

ឯកឧត្តម អភិបាល បានលើកឡើងអំពីសកម្មភាពការងារ និងថ្លែងអំណរគុណចំពោះ លោក លោកស្រី នាយក នាយករងទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធាន អង្គភាពជំនាញ ដែលបានខិតខំប្រឹងប្រែងធ្វេីកិច្ចការងារសព្វគ្រប់បែបយ៉ាងនាពេលកន្លងមក។ជាកិច្ចបញ្ចប់ ឯកឧត្តម អភិបាល ជំរុញឲ្យមន្ទីរជំនាញអង្គភាពគ្រប់រចនាសម្ព័ន្ធត្រូវអនុវត្តការងារ និងតួរនាទីភារកិច្ចឲ្យបានលឿន និងមានភាពល្អប្រសើរជាងមុនបន្ថែមទៀត៕
