ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៧២នាក់ (ឆ្លងសហគមន៌: ៤៦៩ នាំចូល: ៣)

គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៧២នាក់ (ឆ្លងសហគមន៌ ៤៦៩នាក់ នាំចូល ៣នាក់) និងមានជាសះស្បេីយ ៣៦៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ២០៦៩៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៨៥៣៩នាក់ និង ស្លាប់ថ្មី ៥នាក់ សរុបស្លាប់ ១៣៦នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
