ក្រសួងសុខាភិបាលប្រកាពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៥៨នាក់ (ឆ្លងសហគមន៌ ៣៥០នាក់ នាំចូល ៨នាក់)
គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៥៨នាក់ (ឆ្លងសហគមន៌ ៣៥០នាក់ នាំចូល ៨នាក់) និងមានជាសះស្បេីយ ៣៤៨នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន ២១៤៩៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩៨៦៧នាក់ និងស្លាប់ថ្មី ៥នាក់ សរុបស្លាប់ ១៤៧នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។

