«សម្តេចរាជបុត្រីព្រះអនុជ ប្រទានព្រះអំណោយជូនប្រជាពលរដ្ឋ ១៥៥គ្រួសារ ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា ព្រះករុណា ព្រះមហាក្សត្រ»

នាវេលាព្រឹកថ្ងៃសុក្រទី១៤ ខែឧសភា ឆ្នាំ២០២១ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា ព្រះអង្គសព្វព្រះហឫទ័យប្រោសប្រទានអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋចំនួន ១៥៥គ្រួសារ ក្នុងខណ្ឌទួលគោក ខណ្ឌឫស្សីកែវ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីថ្វាយព្រះមហាសព្ទសារធុការពរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលេីត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាសនៃព្រះរាជពិធីចម្រើនព្រះជន្មវឌ្ឍនៈមង្គល គម្រប់៦៨ព្រះវស្សា។











