ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៥០នាក់ ឆ្លងសហគមន៌ ៣៤១នាក់ នាំចូល ៩នាក់

គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៥០នាក់ (ឆ្លងសហគមន៌ ៣៤១នាក់ នាំចូល ៩នាក់) និងមានជាសះស្បេីយ ១៣៨០នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ២២១៨៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១២១២០នាក់ និង ស្លាប់ថ្មី ៣នាក់ សរុបស្លាប់ ១៥០នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ 115
