រដ្ឋបាលខេត្តតាកែវ ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៧០នាក់បន្ថែមទៀត ភាគច្រើនជាកម្មកររោងចក្រ
រដ្ឋបាលខេត្តតាកែវ បានជូនដំណឹង ស្តីពី ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៧០នាក់បន្ថែមទៀត ភាគច្រើនជាកម្មកររោងចក្រ ដែលបាននឹងកំពុងដាក់ធ្វើចត្តាឡីស័ក!
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។


