ក្រសួងសុខាភិបាលប្រកាសពីការកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤១៥នាក់ (ឆ្លងសហគមន៌: ៤១១នាក់ នាំចូល ៤នាក់)
គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤១៥នាក់ (ឆ្លងសហគមន៌: ៤១១នាក់ នាំចូល ៤នាក់) និងមានជាសះស្បេីយ ៧៤៥នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ២៣៦៩៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១៥៧០០នាក់ និងស្លាប់ថ្មី ៥នាក់ សរុបស្លាប់ ១៦៤នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១០៩៧៧២៤ ស្មេីនឹង ៦៥៣៤០ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115