ចាក់វ៉ាក់សាំងកូវីដ.១៩ Sinovac ជូនដល់ក្រុមគ្រួសារកងរាជអាវុធហត្ថ ១៥០០នាក់
ខេត្តបន្ទាយមានជ័យ ៖ក្រុមគ្រួសារកងរាជអាវុធហត្ថ និងសាច់ញាតិអាវុធហត្ថ មានចំនួន ១៥០០នាក់បានទៅចាក់វ៉ាក់សាំងការពារការជម្ងឺកូវីដ-១៩ លើកទី១ ដូសទី១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ។
នៅព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមានការចូលរួមលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រួតពិនិត្យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ.១៩ ប្រភេទ Sinovac ជូនដល់ក្រុមគ្រួសារ និងសាច់ញាត្តិកងរាជអាវុធហត្ថ១៥០០នាក់នេះ ក្នុងគោលការណ៍ស្ម័គ្រចិត្តចាប់ពីមនុស្សអាយុ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះ ជាថ្ងៃទី១ នៃការបើកការ ចាក់វ៉ាក់សាំងថ្នាំបង្ការជំងឺកូវីដ.១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។
ក្រោមការគិតគូរ និងដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុខមាលភាពរបស់ប្រជាជនកម្ពុជា ។
ក្នុងនោះ ខេត្តបន្ទាយមានជ័យ ចំពោះកិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ក្រុមគ្រួសារកងរាជអាវុធហត្ថ១.៥០០នាក់ទៅតាមពេលវេលា និងទីកន្លែងដែលបានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូនដោយផ្អែកលើគោលការស្ម័គ្រចិត្តតែប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានធ្វើការផ្តាំផ្ញើរដល់ក្រុមគ្រួសារនិងសាច់ញាតិអាវុធហត្ថដែលបានចាក់ចាក់វ៉ាក់សាំងកូវីដ.១៩រួចហើយទាំងអស់សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេកនោះឡើយ៕