លោក ឆេង សេងហុង ប្រធានក្រុមប្រឹក្សាយុវជនសិស្ស.និស្សិតកម្ពុជា និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌របស់ថ្នាក់ដឹកនាំសមាជិក ដូចជាម៉ាស់ អាកុលជូនរដ្ឋបាលឃុំបរសេដ្ឋ
ខេត្តកំពង់ស្ពឺ៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីត១៩ នាព្រឹកថ្ងៃអាទិត្យ ១២កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១: លោក ឆេង សេងហុង ប្រធានក្រុមប្រឹក្សាយុវជនសិស្សនិស្សិតកម្ពុជា និងក្រុមការងារដោយមានកញ្ញា ហ្គេក លក្ខណា អនុប្រធានទទួលបន្ទុកគណនេយ្យកិច្ច វេជ្ជបណ្ឌិត ធីណា យ៉ាណូ ប្រធានរដ្ឋបាល លោកអនុបណ្ឌិត ពុំ រដ្ឋអរុណ អគ្គលេខាធិការ បាននាំយកអំណោយមនុស្សធម៌របស់ថ្នាក់ដឹកនាំនិងសមាជិកមួយចំនួនរួមមានដូចជា ម៉ាស់ អាកុល ជូនរដ្ឋបាលឃុំ បរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមទទួលពី
លោក ចាន់ ថុល មេឃុំបរសេដ្ឋ លោក ថូ ផានី ស្មៀនឃុំ លោក សឹម សុខន ជំទប់ លោក ខឹម សំណា ប្រធានយុវជនគណបក្សឃុំ លោក សុខ សារ៉ន អនុប្រធានយុវជនគណបក្សឃុំ លោក សុខ សុភ័ណ អនុប្រធានយុវជនគណបក្សឃុំ លោក ឃុត ថាណា សមាជិកយុវជនគណបក្សឃុំ លោក សុឹម លីណា សមាជិកយុវជនគណបក្សឃុំ លោកស្រី នាក់ សុខជា សមាជិកយុវជនគណបក្សឃុំ លោក ប៉ែន ម៉េត សមាជិកយុវជនគណបក្សឃុំ លោក ម៉ាន់ ធារ៉ា សមាជិកយុវជនគណបក្សឃុំ។
ក្នុងឱកាសនោះផងដែរ លោក ចាន់ ថុល មេឃុំបរសេដ្ឋបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំសមាជិកសមាជិកានៃក្រុមប្រឹក្សយុវជនសិស្សនិស្សិតកម្ពុជា ដែលបាននាំយកអំណោយជូនរដ្ឋបាលឃុំបរសេដ្ឋក្នុងវិប្បត្តិកូវីត.១៩ ដោយអំណោយទាំងនេះ លោកនឹងធ្វើការចាត់ចែងប្រើប្រាស់ក្នុងរដ្ឋបាលឃុំផ្ទាល់។ សូមបញ្ជាក់ផងដែរថា អំណោយទាំងនេះជាវិភាគទានស្ម័គ្រចិត្តដែលបានមកពីសមាជិកសមាជិកា នឹងថ្នាក់ដឹកនាំក្នុងក្រុមប្រឹក្សាយុវជនសិស្សនិស្សិតកម្ពុជាក្នុងការចូលរួមទប់ស្កាត់កូវីត.១៩ ជាមួយរាជរដ្ឋាភិបាល។
លោក ចាន់ ថុល មេឃុំបរសេដ្ឋបានគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ល្អប្រសើរ និងទទួលបាននូវសុខភាពល្អបរិបូណ៍ កំលាំងខ្លាំងក្លា បញ្ញាញាណវៀងវៃ កេីតមានដល់ សប្បុរសជនទាំងអស់ផងដែរ។