ក្រសួងសុខាភិបាលប្រកាសពីការរក​ឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៥៦០នាក់​ (ឆ្លងសហគមន៌​​ ៥៤៥នាក់ នាំចូល​ ១៥នាក់)

គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលប្រកាសពីការរក​ឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៥៦០នាក់​ (ឆ្លងសហគមន៌​​ ៥៤៥នាក់ នាំចូល​ ១៥នាក់) និងមានជាសះ​ស្បេីយ​ ៥៣៧នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ២៥២០៥នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១៧៧០១នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ៩នាក់​ សរុប​ស្លាប់ ១៧៦នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១១១០១១២ ស្មេីនឹង​ ៦៦០៧៨ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង