ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៦០នាក់ ឆ្លងសហគមន៌ ៦២៦នាក់ នាំចូល ៣៤នាក់

គីតត្រឹមវេលាម៉ោង៧.០០នាទីពញរឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៦០នាក់ (ឆ្លងសហគមន៌ ៦២៦នាក់ នាំចូល ៣៤នាក់) និងមានជាសះស្បេីយ ៧៥០នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ២៦៩៨៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១៩៧៧២នាក់ និង ស្លាប់ថ្មី ៧នាក់ សរុបស្លាប់ ១៩០នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសកម្ពុជាយេីង កំពុងរាត្បាតក្នុងសហគមន៍ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១១២៣៦៨៨ ស្មេីនឹង ៦៦៨៨៦ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
