សហគមន៍កាតូលិកភូមិភាគភ្នំពេញ ផ្តល់អំណោយម៉ាស់ចំនួន៧៥០០០ម៉ាស់ដល់រដ្ឋបាលរាជធានីភ្នំពេញ​ដើម្បីផ្តល់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ.១៩

​ភ្នំពេញ៖ អំណោយម៉ាសចំនួន៧៥០០០ម៉ាស របស់សហគមន៏កាតូលិកភូមិភាគភ្នំពេញ ត្រូវបាននាំយកមកផ្តល់​ជូន​រដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៦ឧសភា ដោយមានការចូលរួមពី ឯកឧត្តម ហួត ហៃ អភិបាលរងរាជ​ធានី​ភ្នំពេញ និងលោក អូលី វីយេ ជ្មីតស្លេ អភិបាលព្រះសហគមន៏កាតូលិកកម្ពុជាភូមិភាគភ្នំពេញ។


នេះ មិនមែនជាលើកទី១នោះទេ ដែលសហគមន៏កាតូលិកភូមិភាគរាជធានីភ្នំពេញ​បានចូលរួមចំណែក​ជាមួយ​អាជ្ញាធរ​រាជធានីភ្នំពេញក្នុងការចែករំលែកការ លំបាករបស់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលនៅតែគំរាមកំហែង នឹងបន្តឆ្លងរាលដាលក្នុង​សហគមន៍​នៅរាជធានីភ្នំពេញ ហើយកន្លងមកសហគមន៍កាតូលិកភូមិ ភាគរាជធានីភ្នំពេញ​តែងបានចូលរួមផ្តល់ជា​អំណោយ​មាន​ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់ រួមទាំង​សកម្មភាពមនុស្សធម៏មួយចំនួនទៀត។ ឯកឧត្តម ហួត ហៃ បានចាត់ទុកថាការផ្តល់​អំណោយរបស់​សហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ នាពេលនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់​អាណិតអាសូរ​ដល់ប្រជាពលរដ្ឋ​រងគ្រោះ និងខ្វះខាតដោយជំងឺកូវីដ.១៩នាពេលនេះ និងស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហា សេនាបតី​តេជោ​ ហ៊ុន សែន ក្នុងការដោះស្រាយស្បៀងអាហារ សំភារៈការពារទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩​ក្នុងសហគមន៍ និងក្រោមការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល​រាជធានី​ភ្នំពេញនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់លើការចាត់វិធានការបន្ទាន់ៗដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ.១៩​នាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង