ក្រសួងសុខាភិបាលប្រកាសពីការ​រក​ឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៤៩នាក់ ឆ្លងសហគមន៌​ ៦៣៣នាក់ នាំចូល ១៦នាក់

គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលប្រកាសពីការ​រក​ឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៤៩នាក់ (ឆ្លងសហគមន៌​ ៦៣៣នាក់ នាំចូល ១៦នាក់) និងមានជាសះ​ស្បេីយ​ ៦២៦នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន ២៧៦៣៨នាក់ និងចំនួនជាសះ​ស្បេីយ​​សរុប​កេីន ២០៣៩៨នាក់ និងស្លាប់ថ្មី​ ៤នាក់ សរុប​ស្លាប់ ១៩៤នាក់។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១១២៩៧៨១ ស្មេីនឹង​ ៦៧២៤៨ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង