អគ្គិភ័យកំពុងឆាបឆេះផ្ទះពលរដ្ឋម្ដុំលក់ឆៃប៉ូវ ស្រុកស្អាង ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ មុននេះបន្តិច អគ្គិភ័យបាននិងកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២១បេ ត្រង់ចំណុចលក់ឆៃប៉ូវឆ្ងាញ់ ស្ថិតក្នុងឃុំពែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

ស្នងការនគរបាលខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកម្លាំងដោយផ្ទាល់ចុះអន្តរាគមន៍ពន្លត់ភ្លើងនេះ ។

លោកស្នងការលើកឡើងថា បន្ទាប់ពីទទួលបានព័ត៌មានថា ផ្ទះប្រជាពលរដ្ឋនៅស្រុកស្អាង ត្រូវបានអគ្គិភ័យឆាបឆេះ នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ លោកបានដឹកនាំកងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ប្រើប្រាស់រថយន្តជាច្រើនគ្រឿង ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដោយផ្ទាល់ ។

បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងសហការគ្នាអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះ ។

គេពុំទានអាចសន្និដ្ឋានពីមូលហេតុនៃអគ្គិភ័យនេះនៅឡើយទេ នៅរង់ចាំស៊ើបសួរនាពេលក្រោយ ៕ by p19

