UN បោះឆ្នោតយល់ព្រមឲ្យមានការស៊ើបអង្កេតបទឧក្រិដ្ឋកម្ម ជម្លោះក្នុងតំបន់ហ្គាហ្សា
បរទេស៖ ក្រុមប្រឹក្សា សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានឯកភាពគ្នា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បី បើកការស៊ើបអង្កេតជាអន្តរជាតិ ទៅលើបទឧក្រិដ្ឋកម្ម ក្នុងអំឡុងពេលជម្លោះ ១១ថ្ងៃ រវាងអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែឧសភានេះ។
ការស៊ើបអង្កេតឯករាជ្យនឹងមានអាណត្តិទូលំទូលាយ ដើម្បីពិនិត្យមើលរាល់ការ រំលោភទាំងអស់ មិនត្រឹមតែនៅក្នុងតំបន់ហ្គាហ្សា និងតំបន់វេសប៊ែង ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ ក្នុងពេលមានអរិយភាពដែលត្រូវបានបញ្ឈប់ដោយបទឈប់បាញ់គ្នា កាលពីថ្ងៃទី២១ ខែឧសភា។ លោកស្រី Michelle Bachelet ស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានប្រាប់ក្រុមប្រឹក្សាមុននេះថា ការវាយប្រហាររបស់អ៊ីស្រា អែលដែលបានសម្លាប់មនុស្សនៅលើតំបន់ហ្គាហ្សា អាចជាបទឧក្រិដ្ឋសង្គ្រាម ហើយពួកហាម៉ាសបានរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ដោយការបាញ់រ៉ុក្កែតចូលអ៊ីស្រាអែល។ អ៊ីស្រាអែលបានច្រានចោលដំណោះស្រាយ ដែលត្រូវបានអនុម័តដោយវេទិកាក្រុងហ្សឺណែវ ហើយបាននិយាយថា ខ្លួននឹងមិនសហការទេ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីនណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តដ៏គួរឱ្យអាម៉ាស់នៅថ្ងៃនេះ គឺជាឧទាហរណ៍មួយទៀតនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ។
អ្នកនាំពាក្យក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បានហៅសកម្ម ភាពរបស់ខ្លួនថា ជា “ការតស៊ូស្របច្បាប់” និងបានអំពាវនាវឱ្យមាន “វិធានការជាបន្ទាន់ ដើម្បីដាក់ទណ្ឌកម្មលើអ៊ីស្រាអែល”។
សម្ព័ន្ធមិត្តសំខាន់របស់អ៊ី ស្រាអែល គឺសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនៅក្នុងវេទិកានេះ។ តាមរយៈការបោះឆ្នោតដែលគាំទ្រដោយរដ្ឋ ចំនួន ២៤ និង ៩ ប្រឆាំង និងអនុប្បវាទ ១៤ ដែលក្រុមប្រឹក្សានេះ មានសមាជិក ៤៧ រូប។ បណ្តាប្រទេសអឺរ៉ុបបានបែកបាក់គ្នា ដោយប្រទេសអូទ្រីស អង់គ្លេស និងអាល្លឺម៉ង់បោះឆ្នោតប្រឆាំង ឯបារាំង និងហូឡង់ បានបោះឆ្នោតអនុប្បវាទ៕ by AKP