បើករថយន្តក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនស៊ីជ្រុលទៅបុករថយន្តពីរគ្រឿងនិងម៉ូតូឃ្លុបដឹកអីវ៉ាន់ពីរគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តដឹកស៊ីម៉ង់ត៍រក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនស៊ី ជ្រុលទៅបុករះរថយន្តពីរគ្រឿង និងម៉ូតូឃ្លុបដឹកអីវ៉ាន់ពីរគ្រឿងទៀតដែលកំពុងឈប់ចាំភ្លើងស្តុប បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្លើលកាលពីវេលាម៉ោង១១នiង៤០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកម៉ាក ford rangerពណ៌សពាក់ស្លាកលេខភ្នំពេញ 2BE 0417 រថយន្តម៉ាកKIA monignពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BK 3109 និងម៉ូតូឃ្លុបដឹកឥវ៉ាន់ពីរគ្រឿងទៀតដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ហើយកំពុងតែឈប់រង់ចាំភ្លើងស្តុបស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយដឹកស៊ីម៉ង់ត៍ពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 3D-0493 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនធ្វើដំណើរស្របទិសគ្នាមកពីក្រោយចាប់ហ្វ្រាំងមិនស៊ីជ្រុលទៅបុកនិងម៉ូតូឃ្កុបដឹកអីវ៉ាន់ពីរគ្រឿងរុញបន្តទៅបុកនឹងរថយន្តម៉ាកKAI moining មួយគ្រឿង រួចបន្តទៅបុកនឹងរថយន្តម៉ាក ford ranger មួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងរថយន្តនិងម៉ូតូឃ្លុបដឹកឥវ៉ាន់យ៉ាងដំណុំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្កយល់ព្រមសងសំណងថ្លៃការខូចខាតទៅលើភាគីរថយន្តរងគ្រោះទាំងអស់ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ P១៩


