សហភាពសហព័ន្ធយុវជនកម្ពុជា ប្រមាណជិត ១០០០នាក់ បានចូលរួមយ៉ាងសកម្មក្នុងការងារសម្របសម្រួលចាក់វ៉ាក់សាំងជាមួយក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងសាលារាជធានីភ្នំពេញ

សហភាពសហព័ន្ធយុវជនកម្ពុជា ប្រមាណជិត ១០០០នាក់ បានចូលរួមយ៉ាងសកម្មក្នុងការងារសម្របសម្រួលចាក់វ៉ាក់សាំងជាមួយក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងសាលារាជធានីភ្នំពេញ ដែលបានដើរតួនាទីយ៉ាងសកកម្មក្នុងភាពជាម្ចាស់ចូលរួមអនុវត្ត សម្របសម្រួល និងជាឆ្អឹងខ្នងប្រកបដោយថាមពលគាំទ្រដល់យុទ្ធនាការ ការងារចាក់វ៉ាក់សាំងដើម្បីជួយសង្គ្រោះអាយុវជីវិតប្រជាជន និងការចែកជូននូវគ្រឿងឧបភោគ បរិភោគដល់ជនងាយរងគ្រោះ។

យើងបានលើកកម្ពស់វប្បធម៌ចែករំលែក និងគុណតម្លៃនៃការងារស្ម័គ្រចិត្ត ដោយបានជំរុញឱ្យមហាជនចូលរួមក្នុងចលនាមនុស្សធម៌ និងកម្លាំងសាមគ្គីជាតិរឹងមាំ ឆ្ពោះទៅបិទបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩។
យើងទាំងអស់គ្មាជឿជាក់លើថ្នាក់ដឹកនាំ និងជឿជាក់លើកម្ពុជា ថាយើងពិតជាអាចឆ្លងផុតស្ថានភាពដ៏លំបាកនេះ ក្នុងពេលដ៏ខ្លីខាងមុខទាំងអស់គ្នា៕ អរគុណសន្តិភាព