ក្រសួងសុខាភិបាលប្រកាសពីការរក​ឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន​ ៥៧៩នាក់ ឆ្លងសហគមន៌​ ​៥៥៨​នាក់ នាំចូល ២១នាក់

គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលប្រកាសពីការរក​ឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន​ ៥៧៩នាក់ ឆ្លងសហគមន៌​ ​៥៥៨​នាក់ នាំចូល ២១នាក់ និងមានជាសះស្បេីយ​ ៨៧៣នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន ២៩៤០៤នាក់ និងចំនួនជាសះ​ស្បេីយ​សរុប​កេីន ២២១៨៨នាក់ ស្លាប់ថ្មី​ ៦នាក់ សរុប​ស្លាប់ ២០៩នាក់ ។
សូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១១៥២៧៦៧ ស្មេីនឹង​ ៦៨៦១៧ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទង​លេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង