អំណោយ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បានយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព រងផលប៉ះពាល់ដោយសារជំងឺCovid-19

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ព្រមទាំងឯកឧត្តម ព្រួញ រិទ្ធថា និងឯកឧត្តម សួ ប៉ុណ្ណារ៉ុង បាននាំយកអំណោយ សម្ដេចក្រឡាហោម និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព ពិសេសពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំងឺCovid-19 សរុប១៦៤គ្រួសារនៅឃុំចំនួន៣ក្នុងស្រុកបវេល ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋដែលទទួលអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាឱកាសនេះបានអញ្ជើញមកពីឃុំព្រៃខ្ពស់ចំនួន៤០គ្រួសារ ឃុំក្តុលតាហែនចំនួន៥០គ្រួសារ និងឃុំឃ្លាំងមាសចំនួន៧៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន១ការ៉ុង មីចំនួន១កេស ត្រីខចំនួន ១យួរ ទឹកស៊ីអ៊ីវ និងទឹកត្រីចំនួន១យួរ និងទឹកសុទ្ធចំនួន៥យួរ ព្រមទាំងម៉ាស់ និងអាល់កុលមួយចំនួនទៀត៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង