ក្រសួងសុខាភិបាលកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៩០នាក់​ ឆ្លងសហគមន៌​​ ​៦៣៥​នាក់ នាំចូល​ ៥៥នាក់

គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៩០នាក់​ ឆ្លងសហគមន៌​​ ​៦៣៥​នាក់ នាំចូល​ ៥៥នាក់ និងមានជាសះ​ស្បេីយ​ ៤៤៨នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៣០០៩៤នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ២២៦៣៦នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ៥នាក់​ សរុប​ស្លាប់ ២១៤នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេស​យេីងកំពុងរាត្បាតក្នុងសហគមន៍ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១១៥៧៤២៥ ស្មេីនឹង​ ៦៨៨៩៤ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង