ខណ្ឌ ៥ អ្នកឆ្លងច្រើនកូវីដ.១៩ជាងគេ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌទាំងនេះ ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង ចេញផ្សាយ ថ្ងៃទី 31 ខែ ឧសភា ឆ្នាំ 2021 ភ្នំពេញ៖ ក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ ខណ្ឌ ដែលមានអ្នកឆ្លងច្រើនជាងគេរួមមាន ៖ ខណ្ឌ ពោធិ៍សែនជ័យ ខណ្ឌ មានជ័យ ខណ្ឌ សែនសុខ ខណ្ឌ ឫស្សីកែវ ខណ្ឌ កំបូល សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌទាំងនេះ ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្ដ! ចែករំលែក