ក្តៅៗ! ព្រឹកថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង ប្រកាសពីការរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៥នាក់ បន្ថែមទៀត

ខេត្តព្រៃវែង៖ ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៥នាក់ បន្ថែមទៀត (ចំនួនច្រើនបំផុត មិនធ្លាប់មាននៅខេត្តព្រៃវែង) តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ ដូចខាងក្រោម:
១- ក្រុងព្រៃវែង ចំនួន ១៣នាក់
២- ស្រុកព្រះស្ដេច ចំនួន ២៦នាក់
៣-ស្រុកបាភ្នំ ចំនួន ១៤នាក់
៤- ស្រុកពាមជរ ចំនួន ៤នាក់
៥- ស្រុកមេសាង ចំនួន ៧នាក់
៦- ស្រុកកំពង់ត្របែក ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។



