Detail Top Banner

ក្រោយពីផ្អាកអាជីវកម្មកាស៊ីណូ ស៊ុបភើ រិច, កាស៊ីណូខ្លាខ្មៅ និងបិទផ្សារព្រំថ្មី (ផ្សារតាប៉ាច) អាជ្ញាធរខេត្ត រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៦នាក់បន្ថែម និងព្យាបាលសះស្បើយ១នាក់

ខេត្តប៉ៃលិន៖ ក្រោយពីរដ្ឋបាលខេត្ត បានសម្រេចបិទផ្អាកបណ្តោះអាសន្នទីតាំងអាជីវកម្ម ក្រុមហ៊ុនកាស៊ីណូ ស៊ុបភើ រិច (Super Rich) ក្រុមហ៊ុនកាស៊ីណូ ខ្លាខ្មៅ និងបិទផ្សារព្រំថ្មី (ផ្សារតាប៉ាច) ខណ:ជាប់ពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដែលការបិទផ្អាកនេះ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយគេបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៦នាក់ និងធ្វើការព្យាបាលជាសះស្បើយចំនួន១នាក់ ។
ក្រោយពីការផ្អាកបណ្តោះអាសន្ន ទីតាំងអាជីវកម្ម ក្រុមហ៊ុនកាស៊ីណូទាំងពីរខាងលើ និងផ្សារព្រំថ្មី (ផ្សារតាប៉ាច) ដែលមានជាប់ពាក់ព័ន្ធនឹងករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដោយចាប់ផ្អាកពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ។ ក្នុងកំឡុងពេលផ្អាកបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកសាលាក្រៅ បានហ៊ុព័ទ្ធជុំវិញក្រុមហ៊ុនទាំងមូល ផ្អាកការចេញចូលក្នុងក្រុមហ៊ុន ធ្វើការស្រាវ ជ្រាវ រកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីយកមកធ្វើចត្តាឡីស័ក និងយកវត្ថុសំ ណាក ។ ប្រភពដដែលបញ្ជាក់ថា ការផ្អាកបណ្តោះអាសន្នទីតាំងផ្សារព្រំថ្មី (ផ្សារតាប៉ាច) ដោយហ៊ុព័ទ្ធទីតាំងផ្សារទាំង មូល ផ្អាកការចេញចូលក្នុងបរិវេណផ្សារ ដើម្បីរៀបចំសណ្តាប់ធ្នាប់អនាម័យ ។ ហើយគិតត្រឹមថ្ងៃទី៣១ ខែឧសភាដដែល គេរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន១៦នាក់ ខណ:ខាងមន្រ្តីសុខាភិបាលបានព្យាបាលអ្នកជំងឺ កូវីដ១៩ ជាសះស្បើយ១នាក់ ។ ប្រភពបន្តទៀតថា ចំពោះទីតាំង និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ខាងលើ រដ្ឋបាលខេត្តប៉ៃលិន បានចេញវិធានការផ្អាកជាបណ្តោះអាសន្ន និងបានយកអាគារក្រុមហ៊ុនកាស៊ីណូ ខាងលើធ្វើជាកន្លែងចត្តាឡីស័ក ។ សូមបញ្ជាក់ថា ៖ អ្នកដែលរកឃើញផ្ទុកជំងឺកូវីដ- ១៩ ទាំង ១៦នាក់រួមមាន ៖
ទី១. ឈ្មោះ វ៉ុន សុភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ
ទី២. ឈ្មោះ ទឹម សុវណ្ណ ភេទប្រុស អាយុ៧៣ឆ្នាំ
ទី៣. ឈ្មោះ រ៉ុម ណារ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ
ទី៤. ឌី ហុក ភេទប្រុស អាយុ៣៩ឆ្នាំ
ទី៥. ឈ្មោះ ដា ចាន់រ៉ា ភេទស្រី អាយុ២០ឆ្នាំ
ទី៦. ឡូយ សុខុម ភេទប្រុស អាយុ៥០ឆ្នាំ
ទី៧. ឈ្មោះ ផល ប្រាក់ ភេទប្រុស អាយុ៣១ឆ្នាំ
ទី៨. ឈ្មោះ ព្រំ សនសុភ័ក្រ្ត ភេទស្រី អាយុ៤៦ឆ្នាំ ទាំងអស់គ្នារស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
ទី៩. ឈ្មោះ ឡូយ ស្រស់ ភេទស្រី អាយុ២៨ឆ្នាំ
ទី១០. ឈ្មោះ សួស សេដា ភេទស្រី អាយុ៤១ឆ្នាំ
ទី១១. ឈ្មោះ សឹម ធារី ភេទស្រី អាយុ៦១ឆ្នាំ ទាំងអស់គ្នារស់នៅភូមិដីថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
ទី១២. ឈ្មោះ ឡុង លីន ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន
ទី១៣. ឈ្មោះ ម៉ៅ សាងហេង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
ទី១៤. ឈ្មោះ រិត ណារិន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
ទី១៥. ឈ្មោះ សយ វតី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិសាមគ្គី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ទី១៦. ឈ្មោះ ឡេង វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទួលខៀវ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្នាក់ងារយើងមិនអាចទាក់ទងទៅលោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដើម្បីសួររកតួលេខ អ្នកកើតជំងឺកូវីដ១៩ ដែលកំពុងព្យាបាល បានឡើយ ខណ:ទូរស័ព្ទចូលជាច្រើនលើកច្រើនសារ តែគ្មានអ្នកទទួល ៕ ដោយ កឹមឈៅ
អត្ថបទដែលជាប់ទាក់ទង