ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦១៦នាក់​ ឆ្លងសហគមន៌​​ ​៥៨៥នាក់ ​នាំចូល ៣១នាក់

គិតត្រឹមវេលាម៉ោង៧​.០០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦១៦នាក់​ ឆ្លងសហគមន៌​​ ​៥៨៥នាក់ ​នាំចូល ៣១នាក់ និងមានជាសះស្បេីយ​ ៧៥៣នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៣០៧១០នាក់​​​​​​​​​​​​​​ និងចំនួនជាសះ​ស្បេីយសរុប​កេីន ២៣៣៨៩នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ៦នាក់​ សរុប​ស្លាប់ ២២០នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេស​​យេីងកំពុងរាត្បាតក្នុងសហគមន៍​ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១១៦២១១១ ស្មេីនឹង​ ៦៩១៧៣ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង