ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីការកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧៥០នាក់ ឆ្លងសហគមន៌ ៧១៦នាក់ នាំចូល ៣៤នាក់
គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី ០២ ឧសភា ២០២១ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីការកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧៥០នាក់ ឆ្លងសហគមន៌ ៧១៦នាក់ នាំចូល ៣៤នាក់ និងមានជាសះស្បើយ ៦៥៣នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើនឡើង ៣១៤៦០នាក់ និងចំនួនជាសះស្បើយសរុបកើន ២៤០៤២នាក់ និងស្លាប់ថ្មី ១០នាក់ សរុបស្លាប់ ២៣០នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យើងបានធ្វើតេស្តចំនួន ១១៦៧៦២៨ ស្មើនឹង ៦៩៥០១ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។