ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧២៩នាក់ ឆ្លងសហគមន៌ ៧០០នាក់ នាំចូល ២៩នាក់

ភ្នំពេញ៖ គិតត្រឹមវេលាម៉ោង៧.០០នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧២៩នាក់ ឆ្លងសហគមន៌ ៧០០នាក់ នាំចូល ២៩នាក់ និងមានជាសះស្បេីយ ៧២១នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣២១៨៩នាក់ និងចំនួនអ្នកជាសះស្បេីយសរុបកេីន ២៤៧៦៣នាក់ និងស្លាប់ថ្មី ៦នាក់ សរុបស្លាប់ ២៣៦នាក់ ។

សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយត្រូវបន្តរក្សាគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។

សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១១៧៣៤១៣ ស្មេីនឹង ៦៩៨៤៦ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
