អស្ចារ្យណាស់! វ៉ាក់ស៊ាំងខ្មែរកំពុងចាក់ ប្រភេទវ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចុះបញ្ជីជាផ្លូវការហើយ!
ច្បាស់ការណ៍ហើយ នៅយប់ថ្ងៃ អង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ វ៉ាក់ស៊ាំងចិន បង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ គឺត្រូវបាន អង្គការសុខភាពពិភព(WHO) បានសម្រេចឱ្យចុះបញ្ជីទទួលស្គាល់ជាផ្លូវការ សម្រាប់ដាក់ឱ្យប្រើប្រាស់ជាបន្ទាន់នៅលើពិភព នេះបើយោងតាមការចុះផ្សាយរបស់CGTN.។
គួររម្លឹកផងដែរថា ប្រភេទវ៉ាក់ស៊ាំងដែលប្រជាជនខ្មែរកំពុងតែចាក់នាពេលបច្ចុប្បន្ននេះ គឺមាន២ប្រភេទ គឺវ៉ាក់ស៊ាំង ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ។ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ប្រភព័ត៌មានCGTNបានឱ្យដឹងថា វ៉ាក់ស៊ាំងស៊ីណូហ្វាមត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោកហើយ ខណៈក្រោយពេលបានធ្វើតេស្តសាកល្បងក្នុងដំណាក់ទី៣ដោយជោគជ័យ។
បន្ថែមពីនេះ ប្រភេទវ៉ាក់ស៊ាំចិនទាំង២ប្រភេទ គឺប្រភេទស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម គឺផលិតដោយវិទ្យាស្ថាន Wuhan និង Beijing Institute នៅប្រទេសចិន ដែលមានប្រសិទ្ធភាពរហូតដល់ ៧២,៨% និង ៧៨,១% ។
សូមបញ្ជាក់ថា ទាំងវ៉ាក់ស៊ាំង ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម គឺត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកទាំង២ប្រភេទហើយ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាជនខ្មែរទាំងអស់ដែលកំពុងរីរេចិត្តមិនទាន់សម្រេចចិត្តទៅចាក់វ៉ាក់ស៊ាំង សូមអញ្ជើញទៅចាក់វ៉ាក់ស៊ាំងឱ្យបានគ្រប់ៗគ្នា ដើម្បីការពារសុវត្ថិភាពអាយុជីវិតខ្លួនឯង មនុស្សជាទីស្រឡាញ់ និងដើម្បីឱ្យប្រទេសជាតិឆាប់បានវិលត្រឡប់មកសភាពដើមវិញផងដែរ ៕