រកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន១០នាក់ បន្ថែមទៀត ខណ:អ្នកជាសះស្បើយចំនួន០៣នាក់ នៅខេត្តប៉ៃលិន


ខេត្តប៉ៃលិន៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ៣នាក់ និងរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន ១០នាក់ ។


ប្រភពបន្តទៀតថា អ្នកជាសះស្បើយ ទាំងអស់នេះគឺ ៖ ទី១. ឈ្មោះ ធឹម ផល្លា ភេទបុ្រស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រពាំងកក់ ខេត្តតាកែវ ទី២. ឈ្មោះ សូ ញ៉ាក់ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិធ្លកវៀន ឃុំសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទី៣. ឈ្មោះ ឈុំ ធារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសន្ទូក សង្កាត់សន្ទោក ក្រុងកំបូល រាជធានីភ្នំពេញ ។
បើយោងតាមលទ្ធផលធ្វើតេស្តរហ័ស (Rapid Test) របស់ក្រុមអ្នកឆ្លើយតបបន្ទាន់នៃមន្ទីរសុខា ភិបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន ១០ករណី ដែលរស់នៅក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ១នាក់ ភូមិចំការកាហ្វេ សង្កាត់ទួលល្វា ១នាក់ ភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ១នាក់ និងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំនួន ៧នាក់ ។


ចំពោះទីតាំង និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ខាងលើ រដ្ឋបាលខេត្តប៉ៃលិន បានចេញវិធានការរដ្ឋបាលផ្អាកជាបណ្តោះអាសន្នទីតាំងអាជីវកម្មក្រុមហ៊ុនកាស៊ីណូ និងបានយកទីតាំងអគារក្រុមហ៊ុន ធ្វើជាមណ្ឌលចត្តាឡីស័ក ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ នៅភូមិផ្សារព្រំ ភូមិផ្សារព្រំជើង និងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រដ្ឋបាលខេត្ត នឹងធ្វើការបិទខ្ទប់ មិនឱ្យប្រជាពលរដ្ឋ មានការចេញចូលទៅមកក្នុងភូមិទាំងនេះបានឡើយ ដរាបដល់បញ្ហាជំងឺកូវីដ១៩នេះ មានការធូរស្បើយឡើងវិញ ខណ:បច្ចុប្បន្នអ្នកឆ្លងជំងឺនេះ កំពុងតែមានការកើនឡើង ចំណែក អ្នកដែលអាចចេញចូលបាន លុះត្រាតែមានការចាំបាច់ណាមួយ មិនអាចខានបាន ទើបអនុញ្ញាតឱ្យចេញចូលបាន ៕ ដោយ កឹមឈៅ

អត្ថបទដែលជាប់ទាក់ទង