រថយន្តមួយគ្រឿងលួចដឹកឈើប្រណិតបែកការបើកទំលាក់ទឹកអាវុធហត្ថស្ទូចយកមកដាក់កន្លែង
ខេត្តបន្ទាយមានជ័យ៖ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងបានលួចដឹកឈើប្រណិតពេញ១រថយន្តដល់ពេលបែកការបើកទំលាក់ទឹក កងអាវុធហត្ថស្ទូចយកមកដាក់កន្លែងបើកទ្វារមើលសុទ្ធតែឈើប្រណិតនៅវេលាម៉ោង៩យប់ កាលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ។
ការបាប់រថយន្តដឹកឈើនេះ បានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានដឹកនាំកំលាំង១ក្រុម សហការជាមួយគយចល័ត បានធ្វើសកម្មភាពបង្ក្រាបលើរថយន្ត១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2F-8140 ដែលសង្ស័យថា លួចដឹកទំនិញគេចពន្ធចេញពីក្រុងសិរីសោភ័ណ ឆ្ពោះទៅខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ លុះបើកមកដល់ចំណុចស្ពានតាប៉ុន ស្ថិតក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្រាប់តែម្ចាស់រថយន្តបានបើកត្រឡប់ក្រោយមកដល់ចំណុចខាងកើតភូមិតាប៉ុន ឃុំតាប៉ុន ស្រុកព្រះនេត្រព្រះ ម្ចាស់រថយន្តក៏បានបើករថយន្តទំលាក់ចូលទៅក្នុងប្រឡាយ ហើយបើកទ្វាររថយន្តរត់គេចខ្លួនបាត់។
កងរាជអាវុធហត្ថបានបញ្ជាក់ឲ្យដឹងទៀតថា ពេលនោះសមត្ថកិច្ចក៏ធ្វើការស្ទូចរថយន្តយកមកដាក់
កន្លែងអាវុធហត្ថ ពេលបើកទ្វាររថយន្តមើលឃើញសុទ្ធតែឈើប្រណិតប្រភេទធ្នង់ចំនួន ៩បន្ទះ ស្មើនឹង ០,៦៣ម៉ែត្រគូប។ លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ក្រោយពីពិនិត្យហើយកម្លាំងគយចល័តបានប្រគល់ឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថយកមករក្សាទុកនៅកងរាជអាវុធហត្ថស្រុកដើម្បីចាត់ចែងតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានឲ្យដឹងថាដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់តាំងឲ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះប្រគល់ឈើទាំងអស់ទៅឲ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យចាត់ការតាមនីតិវិធីហើយនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ៕