ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៦៣១នាក់ ឆ្លងសហគមន៌ ៦១៦នាក់ នាំចូល ១៥នាក់
គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៦៣១នាក់ ឆ្លងសហគមន៌ ៦១៦នាក់ នាំចូល ១៥នាក់ និងមានជាសះស្បេីយ ១០៦៩នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣៤២៤៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន ២៧១៤៧នាក់ និង ស្លាប់ថ្មី ១១នាក់ សរុបស្លាប់ ២៦៣នាក់ ជំងឺកូវីដ-១៩។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ ហេីយយេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១១៨៩៦៨៧ ស្មេីនឹង ៧០៨១៤ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។