អាជ្ញាធរខេត្តព្រះវិហារ បានចុះបិទទីតាំងមួយចំនួនស្ថិតនៅទីរួមស្រុករវៀងជាបណ្តោះអាសន្នសិនក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់ ដែលមកពីខេត្តកំពង់ធំ

ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ បានចុះបិទទីតាំងមួយចំនួនស្ថិតនៅទីរួមស្រុករវៀងជាបណ្តោះអាសន្នសិនក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់ ដែលមកពីខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ពោលគឺក្រោយពេលរកឃើញវិជ្ជមានកូវី១៩ ចំនួន ៣នាក់ ដែលមកពីខេត្តកំពង់ធំ រដ្ឋបាលស្រុករវៀង ខេត្តព្រះវិហារ បានចុះបិទទីតាំងមួយចំនួនស្ថិតនៅទីរួមស្រុកជាបណ្តោះអាសន្នសិនមានដូចជា៖ ផ្សារស្រុករវៀង ផ្ទះសំណាក់តោពីរ អាហារដ្ឋានទល់មុខតោពីរ និងកន្លែងវីងវេរលុយទល់មុខទីស្នាក់ការបក្សប្រជាជនកម្ពុជាស្រុក ដោយសារអ្នកមានវិជ្ជាកូវីដ-១៩ បានចូលទីតាំងទាំងនោះ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។ by AKP

