រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសព័ត៌មានស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់ថ្មី បន្ថែមទៀត

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានចេញសេចក្ដី ប្រកាសព័ត៌មានស្ដីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់ថ្មីបន្ថែមទៀត សម្រាប់ថ្ងៃទី០២-០៤ ខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះស្រុកបរិបូណ៌ ចំនួន ១នាក់ ស្រុកកំពង់ត្រឡាច ចំនួន ៦នាក់ និងស្រុកសាមគ្គីមានជ័យ ១២នាក់ ជាពលករមកពីប្រទេសថៃ និងកម្មកររោងចក្រ។
សរុបអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៨៧នាក់ ស្រី២២១នាក់ អ្នកជាសះស្បើយសរុប ៨២នាក់ ស្រី ៤៦នាក់(ជាសះស្បើយថ្មី ចំនួន ២១នាក់ ស្រី១៥នាក់) កំពុងសម្រាកព្យាបាលចំនួន ២០១នាក់ ស្រី ១៧២នាក់ ស្លាប់ថ្មី ១នាក់ សរុបចំនួន ៤នាក់។
សូមអានខ្លឹមសារលំអិត មាននៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង មានខាងក្រោម៖

