ប្រជាពលរដ្ឋ ១៣០គ្រួសារ បានទទួលអំណោយសម្តេចក្រឡា​ហោម ស ខេង និងលោកជំទាវ


ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃច័ន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខាន ម៉ាណេ រដ្ឋលេខាធិក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុម ក្រឡាហោមមនុស្សធម៌ បានដឹកនាំក្រុមក្រឡាហោមមនុស្សធម៌ ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋទាំង៣ឃុំ គឺឃុំសំឡូត ឃុំមានជ័យនិងឃុំអូរសំរិល ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។


ក្រុមក្រឡាហោមមនុស្សធម៌ ដឹកនាំដោយដោយ ឯកឧត្តម ខាន់ ម៉ាណេ និងអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភា ព្រមទាំង ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្ត ខេត្តបាត់ដំបង ឯកឧត្តម ឧត្តមសេនីយ ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាប្រធានក្រុមការងារចុះជួយស្រុកសំឡូត ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមក្រឡាហោមមនុស្សធម៌ យកអំណោយសម្តេចក្រឡា​ហោម ស ខេង និងលោកជំទាវ ទៅចែកជួនប្រជាពលរដ្ឋនៅ៣ឃុំ នៃស្រុកសំឡូតសរុប ១៣០​គ្រួសារ​ ដែលមានជីវភាពខ្វះខាត។


ក្នុងមួយគ្រួសារទទួលបាន អង្ករ១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវទឹកត្រី១យួរ ទឹកសុទ្ធ៥យួរ ព្រមទាំងម៉ាស់ និងអាល់កុលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង