ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៧៨នាក់​ ឆ្លងសហគមន៌​​ ​៦២៩​នាក់ នាំចូល ៤៩នាក់

គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០២១​ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៧៨នាក់​ ឆ្លងសហគមន៌​​ ​៦២៩​នាក់ នាំចូល ៤៩នាក់ និងមានជាសះស្បេីយ​ ៥៥៧នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៣៥៥១១នាក់​​​​​​​​​​​​​​ និងចំនួនជាសះ​ស្បេីយសរុប​កេីន ២៨៦៤៩នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១២នាក់​ សរុប​ស្លាប់ ២៧៨នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំ​បាច់​ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជា​មួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១២០១៤០៥ ស្មេីនឹង​ ៧១៥១២ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង