កែវផ្ទុកដំណក់ប្រេងជាលើកតំបូងរបស់កម្ពុជា នឹងដង្ហែយកទៅតម្កល់ក្នុងសារមន្ទីរវិមាននយោបាយឈ្នះ ឈ្នះ នៅព្រឹកថ្ងៃស្អែកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២១ ព្រឹកស្អែកនេះ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើពិធីប្រគល់ ទទួល កែវផ្ទុកដំណក់ប្រេងជាលើកដំបូង នៅកម្ពុជា ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាង់សង់ វិមាន ឈ្នះ ឈ្នះ និង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
សូមបញ្ជាក់ថា កែវផ្ទុកដំណក់ប្រេងជាលើកតំបូងរបស់កម្ពុជានេះ តាមកម្មវិធី នឹងដង្ហែយកទៅតម្កល់ទុកក្នុងសារមន្ទីរនយោបាយវិមាន ឈ្នះ ឈ្នះ។ ប្រភព អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា




