ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្រុងតាខ្មៅបាន ដំណើរការទៅដោយរលូន
ខេត្តកណ្តាល៖ ដំណើរនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋដោយចាប់ពីអាយុ១៨ឆ្នាំឡើងទៅនៅក្នុងមូលដ្ឋានក្រុងតាខ្មៅខេត្តកណ្តាល។ដោយមានទីតាំងចាក់នៅវត្តតាខ្មៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាលដោយតាមការណែនាំរបស់រដ្ឋបាលខេត្តកណ្តាល នឹងបានដំណើរការដោយយ៉ាងរលូនហើយបានអនុវត្តកំណត់ការរក្សាគម្លាតសុវត្ថិភាពទៅតាមវិធានការរបស់ក្រសួង សុខាភិបាលផងដែរ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
ក្នុងដំណើរការចាក់វ៉ាក់សាំងនេះមានប្រជាពលរដ្ឋជាច្រើននាក់ដែលបានស្ម័គ្រចិត្តចូលរួមទទួលចាក់វ៉ាក់សាំងផងដែរ ហើយលោកគ្រូពេទ្យបានតម្រូវអោយបងប្អូនប្រជាពលរដ្ឋតម្រង់ជាជួរយ៉ាងមានសណ្តាប់ធ្នាប់នឹងរក្សាគម្លាតសុវត្ថិភាពសង្គម ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលឆ្លងជម្ងឺកូវីដ-១៩ ក៏បានធ្វើឡើងយ៉ាងល្អផងដែរ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងតាខ្មៅនេះទេ។
សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ថា ដើម្បីជំរុញការចាក់វាក់សាំងឱ្យបានលឿននិងឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិ សំដៅបង្កើតឱ្យមានភាពស៊ាំ សហគមន៍ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ដោយយោងតាមរដ្ឋខេត្តកណ្តាលបានចុះធ្វើការត្រួតពិនិត្យការចាក់វ៉ាក់សាំងក៍បានជម្រុញឱ្យក្រុមការងារក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានសម្រុកចាក់វ៉ាក់សាំងនេះឱ្យបានលឿននិងឲ្យបានគ្រប់គ្នាសម្រាប់ប្រជាពលរដ្ឋក្រុងតាខ្មៅខេត្តកណ្តាល ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ៕ (សភារាជ)