ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៣៨នាក់ ឆ្លងសហគមន៌ ៥៩៤នាក់ នាំចូល ៤៤នាក់
ភ្នំពេញ៖ គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៣៨នាក់ ឆ្លងសហគមន៌ ៥៩៤នាក់ នាំចូល ៤៤នាក់ និងមានអ្នកជាសះស្បេីយ ៦០៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣៧៩៥៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៣១២២២នាក់ និងស្លាប់ថ្មី ៩នាក់ សរុបស្លាប់ ៣២០នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១២២៩១៨៧ ស្មេីនឹង ៧៣១៦៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។