ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-​១៩​ សរុបចំនួន​ ៤៦៨នាក់​ ឆ្លងសហគមន៌​ ​៤៣៧​នាក់ នាំចូល ៣១នាក់

រហូតដល់ថ្ងៃទី១៣ ខែមិថុនា​ ២០២១​ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-​១៩​ សរុបចំនួន​ ៤៦៨នាក់​ ឆ្លងសហគមន៌​ ​៤៣៧​នាក់ នាំចូល ៣១នាក់ និងមានជាសះស្បេីយ​ ៦៣៦​នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុប​កេីន​ ៣៨៤២៧នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៣១២២២នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ១៥នាក់​ សរុប​ស្លាប់ ៣៣៥នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំ​បាច់​ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជា​មួយ​សាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១២៣៨១០៧ ស្មេីនឹង​៧៣៦៩៦ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង