លោក គោស៊ុំ សារឿត អនុប្រធានក្រុមចុះជួយខេត្តបន្ទាយមានជ័យ ស្នើឲ្យមន្ត្រីក្រុមការងារនិងមន្ត្រីមូលដ្ឋានបន្តធ្វើល្អ ផ្តល់សេវាដល់រាស្ត្រ

ខេត្តបន្ទាយមានជ័យ៖ លោក គោស៊ុំ សារឿត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ និងជាអ្នកតំណាងរាស្ត្រ បានស្នើឲ្យមន្ត្រីក្រុមការងារចុះជួយគ្រប់ថ្នាក់និងមន្ត្រីមូលដ្ឋានបន្តធ្វើល្អ ផ្តល់សេវាដល់ប្រជារាស្ត្រ ។

លោកបានថ្លែងដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដែលមានថ្នាក់ស្រុក ឃុំ ភូមិនៅស្រុកមង្គលបូរី ចំនួន៣២១នាក់ កាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១ នាមជ្ឈមណ្ឌលអាពរណ៍ពិពាហ៍អ៊ឹង វ៉ាន់ម៉ៅ នាភូមិចម្ការតាដោកឃុំឬស្សីក្រោកស្រុកមង្គលបូរី ដែលមានការអញ្ជើញចូលរួមផងដែរពីលោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា លោក លី សារី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកមង្គលបូរី និងជាអភិបាលរងខេត្តបន្ទាយមានជ័យនិងមន្ត្រីក្រុមការងារ គ្រប់ថ្នាក់ ។

លោករ័ត្ន ដាស៊ីណង់ ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកមង្គលបូរីបានអោយដឹងថា៖ ការអញ្ជើញជួបសំណេះសំណាលនឹងសមាជិកគណបក្សគឺដើម្បីសម្រេចផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ សបញ្ជាក់ពីការយកចិតកតទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំនបក្សគ្រប់ថ្នាក់និងបង្ហាញពីក្តីស្រឡាញ់ ការគិតគូរនិងការផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំគណបក្សនិងសមាជិកគណបក្សនៅមូលដ្ឋាននៃស្រុក មានមកពីឃុំទាំង១៣ សាខាបក្សភូមិទាំង១៥៩ ។

នាឱកាសនោះ លោកគោស៊ុំ សារឿត បានកោតសរសើរដល់មន្ត្រីគណបក្សគ្រប់ថ្នាក់និងសមាជិកដែលជានិច្ចជាកាលខិតខំបំពេញការងារទាំងគណបក្ស ទាំងរដ្ឋបាលនិងជំនាញសមត្ថកិច្ច ។

លោកបានបន្តថា ៖ ចំពោះមុខនិងបន្តទៅមុខ សូមស្នើអោយមន្ត្រីក្រុមការងារចុះជួយនិងមន្ត្រីមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពជាបន្តយកចិត្តទុកដាក់លេីសុខទុក្ខ ជីវភាព ទុក្ខកង្វល់របស់ពលរដ្ឋ ពិសេសដោះស្រាយឬឆ្លើយតបអោយបានទាន់ពេលវេលាទៅពួកគាត់វិញ ក្នុងដំណាកកាលនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ នេះ ។

លោកអនុប្រធានក្រុមការងារបានបន្តថា ៖ ទន្ទឹមនឹងការឆ្លើយតបសំណូមពរពលរដ្ឋអោយទាន់ពេលក្នុងកម្រិតសមត្ថកិច្ចឬថ្នាក់របស់ខ្លួននិងការអន្តរាគមន៍ពីថ្នាក់លើតាមលំដាប់ មន្ត្រីបក្សក៏ត្រូវប្តេជ្ញាកាត់បន្ថយ លប់បំបាត់នូវការថ្នាំងថ្នាក់សេសសល់ផ្ទៃក្នុង ក៏ដូចជាមូយប្រជារាស្ត្រ។
បន្តធ្វើអំពើល្អនិងផ្តល់សេវាល្អ រហ័ស ទន់ភ្លន់ គ្មានអំពើពុករលួយ គ្មានការយកកម្រៃក្រៅ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវពង្រឹងការចិញ្ចឹមចលនា ជីវភាពគណបក្ស ត្រូវពង្រឹងពង្រឹកសមាជិកគណបក្សនិងបំប៉នជំហរគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២១ ខាងមុខ។
លោក គោស៊ុំ សារឿត ក៏បានដាក់អោយពិភាក្សា ការលើកមតិ ការផ្តល់អំណះអំណាងរបស់ប្រធាន អនុប្រធានគណបក្សឃុំនិងមន្ត្រីក្រុមការងារចុះជួយ ដោយទទួលការអនុម័តដោយលើកដៃនូវការជម្រើសធ្វើការបោះឆ្នោតស្ទាប់ស្ទង់មតិអង្គនិទស្សន៍ដើម្បីជ្រើសរើសបេក្ខជន/នារី ជាប្រធាននិងសមជិកក្រុមប្រឹក្សាដែលត្រូវឈរឈ្មោះបោះឆ្នោត ហើយបញ្ជូនទៅថ្នាក់លើអោយទាន់ពេល មុនមហាសន្និបាតទូទាំងប្រទេស និងកាលបរិច្ឆេតទទួលលបញ្ជូីបេក្ខជនរបស់គណៈកម្មាធិកាារជាតិរៀបចំការបោះឆ្នោត ៕

