ប្រធានកាកបាទក្រហមជូនអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ដល់ ចាស់ជរានិងជនពិការ ប្រជាពលរដ្ឋដែលមានការខ្វះខាតដោយសារវិបិត្តិគូវីដ១៩


ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃសោរ៍ ទី១២ ខែមិថុនាឆ្នាំ២០២១ លោកជំទាវ​ បាន​ ស្រីមុំ​ អភិបាលនៃគណៈអភិបាល​ខេត្តប៉ៃលិននិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន សមាជិក សមាជិកា យុវជនស.ស.យ.កខេត្ត យុវជនកាកបាទក្រហមខេត្ត និងអាជ្ញាធរភូមិឃុំស្រុក បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ចាស់ជរា ជនពិការ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសារ​វិបត្តិ​កូវីដ~១៩ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ចំនួន​ ៣២គ្រួសារ​ ។

ក្នុងឱកាសនោះ លោកជំទាវ បានស្រីមុំ បាននាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ​ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងស្លាប់ដោយលោកមិនបានដឹង និងមិនបានដោះស្រាយជូនឡើយ ។

លោកជំទាវ បានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមប្រធានបទ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅជាធម្មតាតាមកន្លងថ្មី រក្សាអនាម័យលាងដៃ ពាក់ម៉ាស់ក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា មិនត្រូវលួចរត់ចេញពីតំបន់បិទខ្ទប់នេះ ពិសេសអនុវត្តនូវវិធានការ ៣ កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំផងដែរ ។

សូមបញ្ជាក់ថា ស្បៀងអាហារដែលបានផ្តល់ជូន​តាមខ្នងផ្ទះ​ ក្នុងមួយគ្រួសារៗទទួលបាន​ ៖​ អង្ករ​ ៥០គីឡូ​ ត្រីខ​១យួរ ទឹកស៊ីអ៉ីវ ១យួរ​ មី​ ២កេស​ ឃីត១ (កន្ទេល១ មុង១ ក្រមា១ ភួយ១) អាវយឺត១ ទឹកសុទ្ធ​ ១កេស​ និងថវិកា១០០.០០០រៀល​ ៕ ដោយ ៖កឹមឈៅ

អត្ថបទដែលជាប់ទាក់ទង