ឯកឧត្តម ឡង់ ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី Cooking class show ដែលប្តី-ប្រពន្ធទូតខ្មែរ ចូលរួមបង្ហាញពីវិធីសាស្រ្តធ្វើម្ហូបខ្មែរចំនួន ៣មុខ
បរទេស៖ ឯកឧត្តម ឡង់ ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ មុននេះ៣ម៉ោង បានសរសេរបង្ហោះពី កម្មវិធី Cooking class show ដែលប្តី-ប្រពន្ធទូតខ្មែរ ចូលរួមបង្ហាញពីវិធីសាស្រ្តធ្វើម្ហូបខ្មែរចំនួន ៣មុខ រួមមាន ឆាសាច់គោឡុកឡាក់ ឆាត្រកួនសាច់ជ្រូកចិញ្ច្រាំជាមួយសៀង និងបាយឆាសាច់គោ ដែលម្ហូបទាំងបីនេះគឺស្រដៀងនឹងម្ហូបរបស់កូរ៉េ ហើយដែលជាទីពេញនិយមរបស់សាធារណៈជនកូរ៉េ។
កម្មវិធី Cooking class នេះ រៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជា ជាមួយ ASEAN Culture House នៅទីក្រុងប៊ូសាន ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានកូរ៉េប្រមាណជាង ៣០នាក់ ហើយនឹងត្រូវយកទៅចាក់បង្ហាញតាមស្ថានីយទូរទស្សន៍កូរ៉េជាសាធារណៈទៀតផង។







