កម្ពុជា នឹងទទួលបានវត្ថុបុរាណដែលត្រូវជួញដូរចំនួន ២៧រូប ត្រឡប់មកកម្ពុជាវិញ

USA : កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជាដែលត្រូវបានជួញដូរចំនួន ២៧រូប ពីការិយាល័យរដ្ឋអាជ្ញា មក ព្រះរាជាណាចក្រកម្ពុជា ។








