ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ ចូលរួមកិច្ចប្រជុំលើកគម្រោងចំណាយសម្រាប់ររៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័ នៅឆ្នាំ២០២២
ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំកញ្ចប់ថវិកាចំណាយសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័ នៅឆ្នាំ២០២២ របស់អនុគណ:កម្មការសារព័ត៌មាន និងផ្សព្វ ផ្សាយ ត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ តាមរយះប្រពន្ធ័ Video Conference ក្រោមវត្តមានប្រធានអង្គប្រជុំ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ។ សម្រាប់ក្រសួងព័ត៌មាន ដឹកនាំចូលរួម ក្នុងកិច្ចប្រជុំដោយ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជា ប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ព្រមទាំងមានវត្តមានតំណាងក្រសួង ស្ថាប័ន ពាក់ពន្ធ័មួយចំនួនទៀត ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះដែរ។
នៅក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តម លោកជំទាវ ប្រធានលេខាធិការដ្ឋាន ប្រធានអនុ ណ:កម្មការទាំង ៥ និងមន្រ្តីពាក់ពន្ធ័ នៃអនុគណ:កម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័ នៅឆ្នាំ២០២២ បានពិភាក្សាគ្នា លើគម្រោងចំណាយតាមផ្នែកនីមួយៗ អោយបានច្បាស់លាស់ និងសមស្រប ដើម្បីបំរើដល់យន្តការ នៃដំណើរការរៀបចំកិច្ចប្រជុំ អោយប្រព្រឹត្តទៅដោយរលូន និងទទយលបានភាពជោគជ័យ។
គួររំលឹកដែរថាកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ មកនេះ គណៈកម្មការជាតិរៀប ចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ ២០២២ បានជួបប្រជុំគ្នា តាមរយៈ ប្រព័ន្ធវីដេអូ Conference ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ជាប្រធានដឹកនាំអង្គប្រជុំ ។
កិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅ ឆ្នាំ ២០២២ បានពិភាក្សាអំពីការត្រៀមលក្ខណៈអនុវត្តតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន និង ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២។
របៀបវារៈនៃកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ ព័ន្ធនៅឆ្នាំ២០២២ រួមមាន ការជ្រើសរើស មូលបទ និងអាទិភាពសម្រាប់កម្ពុជាធ្វើជាប្រធាន អាស៊ាន ឆ្នាំ២០២២ មូលបទអាស៊ានឆ្នាំ២០២២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បាន ជ្រើសរើស,ការកំណត់និតិវិធីក្នុងការរៀបចំរចនានិមិត្តសញ្ញា (Logo) អាស៊ាន ឆ្នាំ ២០២២ ការ ប្រមូលធាតុចូលដើម្បីរៀបចំចំណុចអាទិភាពរបស់កម្ពុជា លើ សរសរស្ដម្ភ អាស៊ានទាំង បី សម្រាប់ឆ្នាំ២០២២។ ការត្រៀមរៀបចំនូវគំនិតផ្តួតផ្ដើមរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២, បែង ចែកការទទួលខុសត្រូវដោយឡែកពីគ្នារវាង សសរស្តម្ភសហគមន៍ អាស៊ានទាំង បី ក្នុងការ លើកស្នើ នូវគំនិតផ្តួចផ្តើម និងរៀបចំឯកសារទស្សនទាន ស្តីពីគំនិតផ្ដួចផ្ដើមដែល បានស្នើ ឡើង ទៅតាមសមត្ថកិច្ចរៀងៗខ្លួន៕ by AKP