ដំណាំកញ្ឆាខុសច្បាប់ចំនួន ៤ទីតាំង សមត្ថកិច្ចនគរបាលស្រុកគិរីវង់ បានចុះបង្ក្រាប

ខេត្តតាកែវ៖ នៅថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣.១០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ បានចុះបង្ក្រាបដំណាំកញ្ឆាខុសច្បាប់ចំនួន ១លើក ស្មើនិង ៤ទីតាំង លើកផ្ទៃដីប្រមាណ ៩៤២ម៉ែត្រការ៉េ និងអាងស្តុបទឺកចំនួន ៣អាង នៅចំណុចជ្រលងបែកថ្លាង និងដុបគុហារចិន ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។






