បន្ទាប់ពីបិទខ្ទប់កន្លងមក វត្តសារ៉ាវ័ន្តតេជោ ត្រូវបានបើកដំណើរការឡើងវិញ ប៉ុន្តែកុដិចំនួន៥បន្តបិទ

ភ្នំពេញ៖ មន្ត្រីរដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃព្រហស្បតិ៍ ០៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងបើកឲ្យដំណើរការជាប្រក្រតីឡើងវិញ នូវទីតាំងវត្តសារ៉ាវ័ន្តតេជោ បន្ទាប់ពីបានបិទខ្ទប់ (Lockdown) កន្លងមកតាមវិធានការសុខាភិបាល ។

សូមបញ្ជាក់ថា ទីតាំងវត្តសារាវ័ន្តតេជោ បានបើកដំណើរការឡើងវិញ ប៉ុន្តែត្រូវបិទកុដិរបស់ព្រះសង្ឃចំនួន ៥ រួមមាន កុដិលេខ១០-២៦-១៧-០១និងកុដិលេខ០៩ ជាបណ្តោះអាសន្ន ដោយតម្រូវឲ្យព្រះសង្ឃ និងអ្នកស្នាក់នៅជាមួយបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្តទៀត ។

ចំពោះកុដិដែលបើកដំណើរការឡើងវិញ គឺមិនអនុញ្ញាតឲ្យធ្វើពិធីផ្សេងៗដែលមានការជួបជុំព្រះសង្ឃ ឬពុទ្ធបរិស័ទ ដែលអាច មានហានីភ័យនោះទេ និង ត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ចប់ខ្ជួនផងដែរ ៕ អរគុណសន្តិភាព



