ថវិកាជាតិប្រមាណជាង ៣០០លានដុល្លារសហរដ្ឋអាមេរិក បានផ្ទេរទៅដល់ដៃប្រជាពលរដ្ឋ ៧០ម៉ឺនគ្រួសារ ២,៧លាននាក់ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានបញ្ជាក់ថា ការផ្ទេរសាច់ប្រាក់អាចជួយបានច្រើនដល់គ្រួសារដែលទទួលប្រាក់ទាំងនោះ? ការផ្ទេរសាច់ប្រាក់អាចជួយជំរុញសេដ្ឋកិច្ចក្នុងប្រទេស កាត់បន្ថយវិសមភាព និងធ្វើឱ្យសហគមន៍កាន់តែរឹងមាំនិងមានស្ថេរភាពជាងមុន។

កាលពីសប្តាហ៍មុន លោក Luke Arnold ភារធារីប្រចាំស្ថានទូតអូស្រ្តាលីនៅកម្ពុជា បានជួបពិភាក្សាជាមួយឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមការងារ អំពីសារៈសំខាន់នៃការផ្ទេរសាច់ប្រាក់ ក្នុងការឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩។ ថវិកាជាតិប្រមាណជាង ៣០០លានដុល្លារសហរដ្ឋអាមេរិក បានផ្ទេរទៅដល់ដៃប្រជាពលរដ្ឋ ៧០ម៉ឺនគ្រួសារ (២,៧លាននាក់)។

ប្រទេសអូស្ត្រាលីនឹងគាំទ្រកម្មវិធីផ្សេងៗដូចគ្នានេះបន្តទៀត ដើម្បីជួយបង្កើនសេវាសាធារណៈប្រកបដោយសមភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជា។ ប្រភព: ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា